Tuesday, May 8, 2012

របៀបលាក់​ឯកសារ​ក្នុង​ Special Folder

តើ ​លោកអ្នក​ព្រួយ​បារម្ភ​​ថា​​ តើ​ត្រូវ​លាក់​ឯកសារ​​នៅ​ទីតាំង​​ត្រង់​ណា​ដែល​​​​មិន​អាច​ឱ្យ​អ្នក​អ្នក​ ដទៃ​រក​មិន​ឃើញ​ដែរ​ឬ​ទេ ? ជាមួយ Special Folder វា​ជា​ថត​ឯកសារ​ពិសេសៗរបស់​​​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដូចជា Recycle Bin    My Network Places   My Computer    My Document -ល- ដែល​ជាកន្លែង​ផ្តល់​នូវ​លក្ខណះពិសេសផ្សេង​ៗគ្នា ។

ជាធម្មតា​​លោកអ្នក​​មិនអាច​ចម្លង​ឯកសារ​ណាមួយ​ចូល​ទៅក្នុង​ទីតាំង​ពិសេស​ ទាំងនោះ​បានទេ ប៉ុន្តែ​​លោកអ្នក​​អាច​បង្កើត​​ថត​ឯកសារ​ធម្មតា​មួយ​ដើម្បីដាក់​ឯកសារ បន្ទាប់​មក​ធ្វើ​​វាអោយទៅជា​ Special Folder ណាមួយ ។

ជាដំបូង​ លោកអ្នក​ត្រូវ​បង្កើត​ Folder មួយ​នៅក្នុង​​ Drive C  ដោយ​ដាក់​ឈ្មោះ​អ្វី​ក៏​បាន (ឧ: Nany) រួច​សូម​បង្កើត​ Text File មួយឈ្មោះ desktop.ini​ នៅក្នុង​ថត​ Nany នោះ ។ រួច​សូម​ចម្លង​អក្សរ​​ខាងក្រោម​ដាក់​ចូល​ក្នុង File Desktop.ini នោះ ។
    [.ShellClassInfo]
    CLSID={208D2C60-3AEA-1069-A2D7-08002B30309D}


បន្ទាប់​មក សូម​ចូល​ទៅក្នុង​មុខងារ Command Prompt ដោយ​ចុច Start > Run > វាយ > cmd  បន្ទាប់​មក​វាយ​នូវ Command ដូច​ខាងក្រោម ហើយ​ចុច​ក្ដារ Enter :
    attrib c:Nany +s

ក្រោយម​ក​ ថត​ឯកសារ Nany នឹង​ក្លាយ​ជា​ Special Folder មួយ​ដែល​រាល់​ពេល​យើង​ចុច ​វា​​នឹង​រត់​ទៅកាន់​ My Network Places ។

ប្រសិន​បើ​លោកអ្នក​ចង់​ឱ្យ​ចូល​ទៅកាន់ Recycle Bin សូម​វាយ
    [.ShellClassInfo]
    CLSID={645FF040-5081-101B-9F08-00AA002F954E}


ប្រសិន​បើ​លោកអ្នក​ចង់​ឱ្យ​ចូល​ទៅកាន់ My Computer សូម​វាយ
    [.ShellClassInfo]
    CLSID={20D04FE0-3AEA-1069-A2D8-08002B30309D}



ចំណាំ ៖ រាល់​លេខ​កូដ​សំគាល់​ Special Folder នីមួយ​ៗ លោកអ្នក​​អាច​រក​វា​បាន​ ដោយ​ចូល​ទៅកាន់​​ផ្ទាំង​ Registry > KKEY_CLASSES_ROOTS > CLSID បន្ទាប់​មក​ Search ដោយ​វាយពាក្យ Special Folder ណាមួយ បន្ទាប់​មក​មើល​ផ្នែក​ខាង​ឆ្វេង​ យើង​នឹង​ឃើញ​លេខកូដ​ទាំងនោះ ៕

របៀប​​ការពារ​ការ​ថត​ចម្លង​ទៅ​កាន់ USB Flash

សម្រាប់ ​លោកអ្នក​មួយ​ចំនួ​ន​ប្រហែល​ជាមាន​ឯកសារ​សម្ងាត់​ជាច្រើន​ដែល​ មិនចង់​ឱ្យ​អ្នក​ណា​ម្នាក់​​លួច​ថតចម្លង​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​​របស់​ លោកអ្នក​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ត្រឹមត្រូវ​ឡើយ ។ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows របស់​ក្រុមហ៊ុន Microsoft លោកអ្នក​អាច​​មាន​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​គ្រប់គ្រាន់​ដើម្បី​រារាំង​​ អ្នក​ដទៃ​មិន​ឱ្យ​មាន​ការ​លួច​ថតចម្លង​​ឯកសារ​ចេញ​ពី​កុំព្យូទ័រ ។

របៀប​កំណត់​

១. សូម​ចុច​ក្ដារ Windows + R រួច​វាយ​ពាក្យ regidit.exe ហើយ​ចុច​ប៊ូតុង OK ។

២. សូមចូល​ទីតាំង HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ហើយ​នៅ​ខាង​ស្ដាំ​ដៃ​ សូម​​បង្កើត Key ថ្មី​ដោយ​ដាក់​ឈ្មោះ​ថា StorageDevicePolicies ។

៣. សូម​ចូល​ទីតាំង StorageDevicePolicies ហើយ​នៅខាង​ស្ដាំ​ដៃ​ សូម​បង្កើត​តម្លៃ DWORD ​ដែល​មា​ន​ឈ្មោះ​ថា writeprotect រួច​កំណត់​តម្លៃ​វា​ស្មើរ​នឹង 1 ។

៤. ដើម្បី​ឱ្យ​ការ​កំណត់​នេះ​មាន​ប្រសិទ្ធិភាព​ សូម​ដំណើរការ​ម៉ាស៊ីន​កុំព្យូទ័រ​ឡើង​វិញ ។

ប្រសិន ​លោកអ្នក​ចង់​វិល​ត្រលប់​មក​រក​សភាព​ដូច​ដើមវិញ លោកអ្នក​អាច​លុប​តម្លៃ DWORD នោះ​ចោល ឬ​បើ​មិន​ដូច្នោះ​ទេ លោកអ្នក​​អាច​ផ្លាស់​តម្លៃ​របស់​ទិន្នន័យ​ឱ្យ​ស្មើរ​ 0 ក៏​បាន ៕

របៀប​ធ្វើ​អោយ​ CD-R អាច​ប្រើ​ប្រាស់​ដូច​ Flash

ការ ​កំណត់​ធ្វើ​ឱ្យ CD-R មាន​តួនាទី​អាច​ប្រើប្រាស់​បាន​ដូច USB ​Flash មាន​សារៈ​សំខាន់​យ៉ាងខ្លាំង ពីព្រោះ​​យើង​​មិន​ចាំ​បាច់​ព្រួយ​បារម្ម​ថា ​មិន​​អាចកែប្រែ​ទិន្នន័យ​នៅក្នុង​ឌីស​នោះទេ ។ ពីមុន​​មក យើង​អាច​ធ្វើ​​ការ​កែប្រែ​បាន ​លុះ​ត្រា​តែ​យើង​ប្រើ​ប្រភេទ CD-RW ។

ក៏ប៉ុន្ដែ នៅ​ក្នុង​ប្រព័ន្ធប្រតិបត្តិការ Windows 7 យើង​​អាច​ប្រើ​ CD-R ទទេរ​ធម្មតា​​​ដូច​ទៅ​នឹង​ការ​ប្រើប្រាស់ USB ​Flash បាន​ ដែល​យើង​អាច​ ថត​ចម្លង  លុប  និង ធ្វើការ​ Format លើ​ CD-R នោះ​បាន​យ៉ាង​សាមញ្ញ ។ រៀប​ធ្វើ​គឺ​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ដាក់​ CD-R ដែល​មិន​ទាន់​មាន​ឯកសារ​ចូល​ទៅក្នុង​ឧបករណ៍​សម្រាប់​ចាក់ ពេល​នោះ វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​សួរ​យើង​ថា​ : តើ​ចង់​ប្រើ​ CD-R ដូច​ជា Flash Drive ឬ ក៏​ សម្រាប់​ថត​ចម្លង​​ធម្មតា ។

ក្រោយ​ពេល​ចេញផ្ទាំងនោះ​ហើយ​ សូម​រើស​យក​ Like a usb flash drive ហើយ​បន្ទាប់​មក​ សូម​រង់​ចាំបន្តិច​ដើម្បី​អោយ​វា Format CD របស់​យើង​ជា​មុន​សិន ។

នៅពេល​ដំណើរការ​ត្រូវ​បាន​បញ្ចប់ លោកអ្នក​​ប្រាកដ​ជា​អាច​មាន​ USB Flash មួយ​ថ្មី​អញ្ចឹង ៕

របៀប​បង្កើត​ឌីស​ជួសជុល Windows 7 ឡើងវិញ


ការ ​ប្រើប្រាស់​កុំព្យូទ័រ​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ពេល​ខ្លះ​លោកអ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ធុញ​ទ្រាន់​​នៅពេល​​​ ម៉ាស៊ីន​កុំព្យូទ័រ​​មាន​បញ្ហា​កើតឡើង​ជារឿយៗ​ដែល​អាច​បណ្ដាល​ឱ្យប្រព័ន្ធ​ ដំណើរការ​ខូច​ដោយ​ប្រការណាមួយ ។ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 មាន​បង្កប់​នូវ​មុខងារ​ដ៏​មាន​អត្ថប្រយោជន៍​មួយ​ដែល​អនុញ្ញាតិ​ឱ្យ​អ្នក​ ប្រើប្រាស់​​​បង្កើត​ឌីស​សម្រាប់​ជួសជុល​បាន​ដោយ​ខ្លួនឯង ។

ខាងក្រោមនេះ​គឺជា​ជំហាន​ណែនាំខ្លះៗ​នៅក្នុង​ការ​បង្កើត​ឌីស​ជួសជុល​តាមរយៈ​ System Repair Disk ៖

១. សូមចុច Start > Control Panel > System and Security > Backup and Restore បន្ទាប់​មក​ចុច​ពាក្យ Create a System Repair Disc ។

២. នៅត្រង់ Drive សូម​ជ្រើសរើស CD or DVD រួច​ស៊ក​បញ្ចូល​ឌីស​ថ្មី​ទៅ​ក្នុង​ CD Rom ហើយ​ចុច​ប៊ូតុង Create disc ។

៣. នៅពេល​ឃើញ​ផ្ទាំង​ខាងក្រោម លោកអ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​ថត​ម្លង​ដំណើរការ​ចប់ ហើយ​ជា​ចុងក្រោយ​ សូម​ចុច​ប៊ូតុង OK ។

ក្រោយពីបញ្ចប់ លោកអ្នក​នឹង​ទទួល​បាន​ឌីស Windows 7 System Recovery មួយ​សម្រាប់​ជួសជុល​នៅពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 មាន​បញ្ហា​ដោយ​ចំណាយ​ពេលវេលា​តិច និង​ងាយ​ស្រួល​ជាង​ការ​តម្លើង​ឡើងវិញ ៕

Saturday, April 21, 2012

វិធី​ Setup Window តាម Flash



    

របៀបកំណត់ USB Flash Drive ដើម្បីដំឡើង Windows 7

​​​      ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកប្រើប្រាស់នូវ Windows ជំនាន់ចាស់ ហើយលោកអ្នកមានបំណងចង់ ធ្វើការ Upgrade វាទៅ Windows 7 នោះលោកអ្នកប្រាកដជាមានការងឿងឆ្ងល់ថា តើត្រូវធ្វើដូចម្តេចទើបអាច ដំឡើង Windows 7 បាន បើម៉ាស៊ីនកុំព្យូទ័រនេះពុំមាន DVD Drive? ប៉ុន្តែសូមលោកអ្នកកុំព្រួយនៅពេលនេះ ខ្ញុំនឹងបង្ហាញលោកអ្នកនូវរបៀបដំឡើង Windows 7 តាមរយៈ USB Flash Drive តាមជំហាន បន្តបន្ទាប់ដូចខាងក្រោម៖
ការដំឡើង Windows 7 តាមរយៈ Flash Drive គឺពុំខុសគ្នាទៅនឹងការដំឡើងតាមរយៈ DVD នោះទេ។ ប៉ុន្តែជំហានដំបូងលោកអ្នកត្រូវកំណត់ Flash Drive ឲ្យទៅជា Bootable Device ដែលមានផ្ទុកនូវ Operating System ជាមុនសិន។ ដូច្នេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញនូវ Utilities ដែលផ្តល់នូវលក្ខណៈ ងាយស្រួល ក្នុងការបង្កើត Bootable USB Drive រួចហើយធ្វើការថតចម្លង Windows 7 ទៅក្នុង USB ផងដែរ។
ចំណាំៈ លោកអ្នកចាំបាច់ត្រូវមាន USB Flash ដែលមានទំហំយ៉ាងតិចបំផុត 4GB​
Windows 7 USB/DVD  ប្រសិនបើលោកអ្នកមានឯកសារ Windows 7 ជា ISO Image លោកអ្នកអាចប្រើ Utility មួយរបស់ Microsoft ដែលអនុញ្ញាតឲ្យលោកអ្នកប្រើដោយមិនគិតថ្លៃ ហើយងាយស្រួលក្នុងការកំណត់ Option ដើម្បីបញ្ចូល Image នោះទៅក្នុង USB Flash drive។ សម្រាប់តម្រូវការរបស់កម្មវិធីនេះគឺ៖
- Windows XP SP2 ឬខ្ពស់ជាងនេះ
- .Net Framework 2.0
- Microsoft Image Mastering API V2 (លោកអ្នកអាចទាញយកឯកសារនេះបានតាមរយៈ Link ខាងក្រោម)
១. ដំណាក់កាលដំបូងលោកអ្នកត្រូវធ្វើការ Format Flash Drive ជា NTFS ជាមុនសិន



Tuesday, November 1, 2011

Logo BITC

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews